Visit Banteay Srei District

ធម្មជាតិស្រុកបន្ទាយស្រី

  • រយៈពេល : ២ថ្ងៃ/១យប់
  • តំបន់ : ស្រុកបន្ទាយស្រី ខេត្តសៀមរាប

បង្ហាញពីតំបន់​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ស្រុក​បន្ទាយស្រី រួមបញ្ចូលទាំង​រុក្ខជាតិ និង​សត្វ ដែល​ភ្ញៀវអាចទស្សនា​នៅ​មជ្ឈ​មណ្ឌល​អភិរក្ស​ជីវៈចម្រុះ​អង្គរ(ACCB) និង​សួន​មេអំបៅមន្ទាយស្រី ក៏ដូចជាផ្តល់ឱកាសដល់ភ្ញៀវទៅទស្សនានៅសហគមន៍ព្រៃឈើព្រៃក្បាលទឹក​។ 

ថ្ងៃទី ១ ​

ចាកចេញពីសៀមរាប ដោយធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលអភិរក្សជីវចំរុះអង្គរ(ACCB)​ដើម្បីទស្សនានៅម៉ោង៩ព្រឹក។ បន្ទាប់ពីទស្សនានៅACCB​  ភ្ញៀវអាចដើរទៅលែងក្បាលស្ពាន និងទស្សនាទន្លេលឹង្គមួយពាន់ ដោយសារនៅទីនោះភ្ញៀវ​អាចមានឱកាសងូតទឹក​ធម្មជាតិនៅរដូវស្សា  (ពីខែ មិថុនា ដល់ ខែ វិច្ឆិកា)។

​​ភ្ញៀវដែលមិនមានសំបុត្រទស្សនាប្រាសាទ អាចមានជំរើសផ្សេងទៀត ពោលគឺ ទស្សនាវត្តលើកំពូលភ្នំហប់។ បន្ទាប់ពីអាហារថ្ងៃត្រង់នៅ  ភោជនីយដ្ឋានក្នុង​មូលដ្ឋាន​រួចរាល់ ​បន្តដំណើរទៅមជ្ឈមណ្ឌលមេអំបៅបន្ទាយស្រីដើម្បីស្វែងយល់ពីមេអំបៅជាច្រើនប្រភេទដែលមានក្នុងខេត្តសៀមរាប។ ភ្ញៀវដែលមានសំបុត្រទស្សនាប្រាសាទ អាច​ពិចារណាការទស្សនា​ថ្ងៃលិចយ៉ាងស្ងប់ស្ងាត់​​​នៅប្រាសាទបន្ទាយសំរ៉ែ​ មុនពេលទៅសំរាកនៅផ្ទះស្នាក់។

ថ្ងៃទី ២​

នៅថ្ងៃទី២ មានជំរើសទស្សនាប្រាសាទបន្ទាយស្រីនៅពេលព្រឹកព្រលឹមយ៉ាងស្ងប់ស្ងាត់ដើម្បីជៀសពីភាពអ៊ូរអរ។ ដំណើរទេសចរណ៍បែបផ្សងព្រេង​​ទៅកាន់​សហគមន៍ព្រៃឈើព្រៃក្បាលទឹកដើម្បីទស្សនាទេសភាពព្រៃចំរុះប្រភេទ ព្រមទាំងមានឱកាស​ឃើញរុក្ខជាតិ និងសត្វកំរមួយចំនួន ដូចជា រុក្ខជាតិស៊ីសត្វល្អិតជាអាហារ​ ដែលឃើញនៅទីនោះ។ ហើយក៏មានឱកាសជិះទូកកំសាន្តក្នុងស្រះធម្មជាតិដូនរីក​ ដែលជាកន្លែងស្រស់ស្អាត និង ជាកន្លែងពេញនិយមសំរាប់ពិចនិចរបស់ភ្ញៀវទេសចរណ៍ក្នុងស្រុក​។

រូបភាព ធម្មជាតិស្រុកបន្ទាយស្រី

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត