Visit Banteay Srei District

បេះដូងស្រុកបន្ទាយស្រី

  • រយៈពេល : ២ថ្ងៃ/១យប់
  • តំបន់ : ស្រុកបន្ទាយស្រី ខេត្តសៀមរាប

សំដៅលើ​ដំណើរកំសាន្ត​ជាធម្មតានៅក្នុង​ស្រុក​បន្ទាយស្រី​ ដែលមានប្រាសាទបន្ទាយស្រី និង​បន្ទាយសម្រែ ក៏ដូចជាកន្លែងផ្សេងទៀតដែលភ្ញៀវនិយម ​ដូចជាសារមន្ទីរមីនកម្ពុជា មជ្ឈមណ្ឌល​មេអំបៅជាដើម។ ភ្ញៀវក៏មានឱកាស​ទទួលបានបទពិសោធន៍ ជាក់ស្តែងពីជីវិតនៅមូលដ្ឋានផងដែរ តាមរយៈការ​ជិៈរទះគោ និងការ​ទស្សនា​​កសិដ្ឋាន។

​ថ្ងៃទី ១ 

នៅពេលព្រឹក ចេញដំណើរពីក្រុងសៀមរាបទៅកាន់ស្រុកបន្ទាយស្រី។ ចាប់ផ្តើមទស្សនាមជ្ឈមណ្ឌលមេអំបៅ មុនពេលឈប់ស្វែងយល់ពីការកែច្នៃស្ករត្នោតនៅកម្ពុជា និងមានឱកាសភ្លក់រស់ជាតិ​។ បន្តដំណើរទៅទស្សនាសារៈមន្ទីមីនកម្ពុជាដើម្បីស្វែងយល់ពីការងាររបស់អាគីរ៉ា និង​ ក្រុមការងាររបស់គាត់។

បន្ទាប់ពីពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាននៅក្នុងស្រុក ​បន្តដំណើរទៅទិសខាងកើតដើម្បីទស្សនាប្រាសាទនៅលើកំពូលភ្នំ​បូក និង គយគន់ទេសភាពស្រុកបន្ទាយស្រីពីកំពូលភ្នំ។ បន្ទាប់ពីឡើងភ្នំ​យ៉ាងហត់/ក្តៅ ​អាចសំរាកនៅទំនប់តានៀវ។ សំរាប់អ្នកមានសំបុត្រទស្សនាប្រាសាទ ​អាចបញ្ចប់ត្រឹមការទស្សនាថ្ងៃលិចនៅប្រាសាទបន្ទាយសំរ៉ែ បន្ទាប់មកស្នាក់នៅផ្ទះស្នាក់មួយយប់។

​ថ្ងៃទី២ ​

នៅថ្ងៃទី២ ​ចាប់ផ្តើមពីព្រឹកព្រលឹមទៅស្សនាប្រាសាទបន្ទាយស្រីមុនពេលមានមនុស្សច្រើន ​និងជិះទូកកំសាន្តនៅបារាយបុរាណនៅក្បែរប្រាសាទ។​ ​ត្រឡប់ទៅផ្ទះស្នាក់វិញ ដើម្បីស្វែងយល់ពីការរស់នៅរបស់អ្នកភូមិ តាមរយៈការ​ការដើរតាមវាលស្រែ ជិះរទេះគោ  ទស្សនាចំការ និង​រៀនពីការចំអិនម្ហូប​អាហារខ្មែរ ដូចជាការធ្វើនំបញ្ចុក ជាដើម។

សំរាប់ភ្ញៀវដែលចាប់អារម្មណ៍នឹងសិប្បកម្ម អាចឈប់មើលអ្នកត្បាញនៅតាមផ្លូវ។ 

រូបភាព បេះដូងស្រុកបន្ទាយស្រី

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត