Visit Banteay Srei District

ការសិក្សាស្វែងយល់អំពីស្រុកបន្ទាយស្រី

  • រយៈពេល : ២ ថ្ងៃ/១យប់
  • តំបន់ : ស្រុកបន្ទាយស្រី ខេត្តសៀមរាប

នេះគឺជាកម្មវិធីទស្សនាចរបែបអប់រំ សមស្របនឹងក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនទេសចរណ៍មានដំណើរកំសាន្តបែបអប់រំ និងក្រុមអ្នកសិក្សា/ស្រាវជ្រាវ ទាំងអន្តរជាតិ និងនៅភ្នំពេញ។ កម្មវិធី ទស្សនាចរនេះ ផ្តោតលើការសិក្សាស្វែងយល់​ និងការធ្វើសកម្មភាពផ្សេងៗជួយសហគមន៍។

ថ្ងៃទី១

នេះគឺជាដំណើរកំសាន្ត​​បែបសិក្សាដែលផ្តោតលើ​សិស្ស/និស្សិត​ និង គ្រួសារដែលចង់ឲ្យកូនរបស់ពួកគាត់ស្វែងយល់ពីការរស់នៅរបស់អ្នកជនបទ។ ចេញពីខេត្តសៀមរាប ធ្វើដំណើរទៅកាន់ស្រុកបន្ទាយស្រីដើម្បីជួបជាមួយសហគមន៍។ ចាប់ផ្តើមពីការទស្សនា មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី ដើម្បីស្វែងយល់​ពីប្រភេទមេអំបៅជាច្រើននៅកម្ពុជា។

បន្តទៅសារៈមន្ទីមីនកម្ពុជាដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា និងគុណវិបត្តិនៃមីនមកលើសង្គម។ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួច បន្តទស្សនាប្រាសាទបន្ទាយស្រី និង មជ្ឈមណ្ឌលព័ត៌មានអំពីការកសាងប្រាសាទ  ចុងក្រោយ ជិះទូកនៅបារាយក្បែរប្រាសាទ។ បញ្ចប់​ដំណើរកំសាន្ត​មួយថ្ងៃ ដោយទស្សនាថ្ងៃលិចយ៉ាងស្ងប់ស្ងាត់នៅប្រាសាទបន្ទាយសំរ៉ែ មុនពេលត្រឡប់ទៅផ្ទះស្នាក់ដើម្បីស្នាក់នៅមួយយប់។

ថ្ងៃទី ២

នៅពេលព្រឹក​ជិះរទេះគោ ដើម្បីទទួលបានបទពិសោធន៍អំពី​ការរស់នៅរបស់ប្រជាជន​នៅមូលដ្ឋាន និងដើរ​តាមវាលស្រែក្នុងភូមិ​ដើម្បីស្វែងយល់ពីដំណាក់កាលនៃ​ការលូតលាស់របស់​ដំណាំស្រូវ​។ បន្ទាប់មកយើងទស្សនាសាលារៀនក្នុងភូមិ ដើម្បីឃើញពីសកម្មភាព​អបរំនៅប្រទេសកម្ពុជា និងអាចនឹងសំណេះសំណាលជាមួយក្មេងៗសិស្សសាលាបាន។ ជាមួយសិស្សធំៗ ភ្ញៀវអាច     បន្ថែមកម្មវិធី ដោយរួមគ្នាធ្វើការងារសហគមន៍នៅសាលារៀន​ ដូចជាលាបថ្នាំ ឬ ជួសជុលអាគារ​ ជាដើម។

រូបភាព ការសិក្សាស្វែងយល់អំពីស្រុកបន្ទាយស្រី

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត