Visit Banteay Srei District

ការរស់នៅស្រុកបន្ទាយស្រី

  • រយៈពេល : ១ ថ្ងៃ
  • តំបន់ : ស្រុកបន្ទាយស្រី ខេត្តសៀមរាប

រៀបចំ​ឡើង​ដើម្បី​ឲ្យ​ភ្ញៀវ​បានដឹង​ពី​របៀបរស់នៅ​របស់​ប្រជាជន​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​ជា​សហគមន៍បុរាណជនបទមួយ ខុសពីក្រុង​សៀមរាប។ ​​ ម្ហូប​អាហារ​ គឺ​ជា​ផ្នែក​មួយ​​សំខាន់នៅក្នុងកម្មវិធីទស្សនាចរនេះ​ រួមបញ្ចូលទាំងផលិតកម្ម​កសិកម្មនៅតាម​កសិដ្ឋាន​ក្នុង​មូលដ្ឋាន និង​ការ​រៀបចំ​ម្ហូប​ដោយមានការបង្រៀនធ្វើ​ម្ហូបបែបខ្មែរ។ ​កម្មវិធីទស្សនាចរនេះរួមបញ្ចូលទាំង ការរៀនពី​របៀបធ្វើ​ស្ករត្នោត និង​ការធ្វើស្រែ ក៏ដូចជា​ភ្លក់​រសជាតិនំបញ្ចុក។ ​កម្មវិធីនេះ​អាច​ដាក់​សម្រាប់​ភ្ញៀវ​ដែល​ស្នាក់​នៅផ្ទះស្នាក់​ក្នុង​ស្រុក ហើយជិៈកង់កំសាន្ត។ ​

ថ្ងៃទី១ ​

ធ្វើដំណើរពីក្រុងសៀមរាបទៅកាន់ស្រុកបន្ទាយស្រីដើម្បីរៀន​ចំអិនម្ហូបខ្មែរ។ ចាប់ផ្តើមដោយដើរទស្សនាចំការ/កសិដ្ឋានដើម្បី​​ស្គាល់ប្រភេទគ្រឿងផ្សំដែលប្រើក្នុងការធ្វើម្ហូបខ្មែរ ​ដូចជា ជី និង គ្រឿងទេសផ្សេងៗដែលមានតួនាទីសំខាន់ក្នុងការជួយ​ក្លិន និងរស់ជាតិ។ ធ្វើដំណើរទៅកន្លែងរៀនធ្វើម្ហូប ហើយចំណាយពេលមួយព្រឹកដើម្បីរៀនវិធីធ្វើម្ហូបដែលពេញនិយមក្នុងតំបន់ និងធ្វើជាម្ហូបសំរាប់អាហារ​ថ្ងៃត្រង់។

​​ការបង្រៀនធ្វើ​ម្ហូបមានច្រើនដំណាក់កាល ​រាប់ចាប់ពីវិធីធ្វើនំបញ្ចុកនៅព្រះដាក់ រហូតដល់ការធ្វើសម្លការី ឬ សម្លខ្មែរដែលធ្វើអោយ​នំបញ្ចុក​មានរស់ជាតិឆ្ងាញ់។

​នៅពេលរសៀល មានការជិះរទេះគោ និង ដើរ​កំសាន្តតាមវាលស្រែដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងពីការរស់នៅបែបជនបទ។ សំរាប់អ្នកដែលមានសំបុត្រទស្សនាប្រាសាទ អាចបញ្ចប់កម្មវិធី​ដោយទៅទស្សនាប្រាសាទបន្ទាយស្រី ឬ ប្រាសាទបន្ទាយសំរ៉ែ​ ។

សំរាប់អ្នកដែលចង់បន្តទទួលបាន​បទពិសោធន៍បន្ថែម អាចស្នាក់នៅផ្ទះស្នាក់​មួយយប់ ហើយបន្តកំសាន្តជាមួយសកម្មភាពផ្សេងៗទៀតនៅថ្ងៃបន្ទាប់។ 

រូបភាព ការរស់នៅស្រុកបន្ទាយស្រី

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត