Visit Banteay Srei District

ប្រាសាទបន្ទាយស្រីមានចំងាយប្រមាណ៣២គីឡូម៉ែត្រពី​ក្រុងសៀមរាប។ តំបន់​ដែលជាគោលដៅទេសចរណ៍ស្ថិតនៅ​ឆ្ងាយពីក្រុង ចន្លោះពី ១៥គីឡូម៉ែត្រ (​​ត្រឹមភូមិព្រះដាក់​​) ទៅ ៥០គីឡូម៉ែត្រ ​(ដល់ក្បាលស្ពាន) ។ មានមធ្យោបាយធ្វើដំណើរជាច្រើនប្រភេទ សម្រាប់ ភ្ញៀវទេសចរណ៍។ ​ សូមយកចិត្តទុកដាក់​ចំពោះកក្តាអាកាសធាតុ ពេលធ្វើ​ផែនការដំណើរកំសាន្ត​ ដោយសារ​កម្ពុជាមាន៣រដូវកាលផ្សេងៗពីគ្នា​៖ រដូវរងា (វិច្ឆិកា-កុម្ភៈ) រដូវក្តៅ(មីនា-ឧសភា) និងរដូវភ្លៀងធ្លាក់(មិថុនា-តុលា)។ មធ្យោបាយធ្វើដំណើរមួយចំនួនមិនអាចប្រើការក្នុងរដូវភ្លៀងទេ។ សូមរង់ចាំថា កំដៅព្រះអាទិត្យតំបន់ត្រូពិកមានកំដៅខ្លាំងពេញមួយឆ្នាំ ដូចនេះត្រូវការ​ពារពន្លឺ​ ជាពិសេសនៅពេលអ្នកជិះកង់ ឬ​ម៉ូតូ។

ថ្មើរជើង

ស្រុកបន្ទាយស្រីឋិតនៅឆ្ងាយពីក្រុងដែលពិបាកបន្តិចចំពោះការជ្រើសរើសការធ្វើដំណើរដោយថ្មើរជើង ប៉ុន្តែពេលទៅដល់​ស្រុក មានថ្មើរជើងកំសាន្តជាច្រើន ដូចជា ​ការដើរទស្សនាភូមិ និង​តំបន់​ជនបទ ដើម្បី​ស្វែងយល់ពីជីវិតរបស់​ប្រជាជន​ ព្រមទាំងមានការដើរកំសាន្ត​តាមព្រៃភ្នំដែលជាទីកន្លែងសក្ការៈបូជា ដូចជា នៅក្បាលស្ពាន និងភ្នំគូលែន ជាដើម​។

ការជិះកង់

អាចជិះកង់ទៅ​ស្រុកបន្ទាយស្រីបាន សម្រាប់ដំណើរ​កម្សាន្តរយៈពេល១ថ្ងៃ ឬក៏ត្រូវស្នាក់នៅទីនោះពេលយប់។ ក្នុងក្រុងសៀមរាប មានកង់ជិះឡើងភ្នំ​ទំនើបៗសម្រាប់ជួល ​ ​ដូចជាកង់ដែលដើរដោយអាគុយប្រសិនបើអ្នកមានអារម្មណ៍ថាហត់ហើយមិនចង់ធាក់ដោយជើង។ ភ្ញៀវក៏អាចរកជួលកង់នៅតាមផ្ទះស្នាក់មួយចំនួនក្នុងស្រុកដែលជាជម្រើសងាយស្រួលចំពោះការកម្សាន្តតាមស្ថានភាពដែលខ្លួនចង់បាន។

​ការជិះម៉ូតូ

ភ្ញៀវបរទេស មិនត្រូវបាន​​អនុញ្ញាតិឲ្យ​ជិះម៉ូតូ​នៅក្នុងក្រុងសៀមរាបនោះទេ​ ប៉ុន្តែអាចរកជួលម៉ូតូឌុបបាន​គ្រប់ ទីកន្លែង។ អ្នករត់ម៉ូតូឌុបភាគច្រើនមានចំណេះដឹង និងអាចរៀបរាប់ប្រាប់បានខ្លះៗអំពីប្រវត្តិប្រាសាទនៅក្នុង​ស្រុកបន្ទាយស្រី ដោយពួកគាត់មើលទៅដូចជាអ្នកមគ្គុទេស៍​ក្រៅផ្លូវការម្នាក់។ ចំពោះម្ចាស់ផ្ទះស្នាក់ខ្លះ អាចផ្តល់ម៉ូតូមួយគ្រឿងដល់ភ្ញៀវសម្រាប់ការជិះកំសាន្តពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្នុងស្រុកបន្ទាយស្រី​។

រ៉ឺម៉កកង់បី(តុក តុក)

រ៉ឺម៉កកង់បីគឺមានម៉ូតូមួយគ្រឿងដែលសណ្តោងកន្ទុយរ៉ឺម៉កពីក្រោយដែលអ្នកដំណើរច្រើនហៅថា តុក តុក ឬមួយចំនួនហៅយ៉ាងខ្លីថា រ៉ឺម៉ក។ វាជាប្រភេទយានជំនិះម្យ៉ាងដែលពេញនិយមសម្រាប់ការធ្វើដំណើរជា លក្ខណៈឯកជន ហើយអាច​ការពារពេលអាកាសធាតុមិនល្អ​។ អ្នកបើកបររ៉ឺម៉កកង់បីមួយចំនួនក៏អាចជា អ្នកមគ្គុទេស៍ក្រៅផ្លូវការផងដែរ ហើយពួកគាត់ស្គាល់ទីតាំងច្បាស់។ មានអ្នករត់រ៉ឺម៉កកង់បីមួយចំនួនស្គាល់ស្រុកបន្ទាយស្រីច្បាស់លាស់ ហើយក៏ជាអ្នកបំរើការឱ្យផ្ទះស្នាក់ផងដែរ។

​ឡានឯកជន

តាក់ស៊ី ឬឡានឯកជនអាចរកជួលបាននៅតាមផ្ទះសំណាក់ សណ្ឋាគារ និង ក្រុមហ៊ុទេសចរណ៍នានា​ក្នុងខេត្តសៀមរាប។ ទាំងនេះគឺជាជម្រើសដ៏ល្អសម្រាប់​គ្រួសារ ឬ​ភ្ញៀវដែលចង់បានការការពារ​នៅពេលអាកាសធាតុមិនល្អ។ ឡានឯកជនអាចប្រើប្រាស់​ដើម្បីដឹកជញ្ជូនភ្ញៀវពី​ក្រុងសៀមរាបទៅ​ស្រុកបន្ទាយស្រី ឬ ដឹកកំសាន្ត រយៈពេល ១ថ្ងៃ តាមគោលដៅទេសចរណ៍នានានៅក្នុងស្រុក​។ ម្ចាស់ផ្ទះស្នាក់​មានលទ្ធភាព​រៀបចំ​ឡាន​​ដើម្បីជិះកំសាន្តក្នុងតំបន់នោះបាន។​

ឡានក្រុងធុនតូច

ឡានក្រុងធុនតូចគឺជាជម្រើសដ៏ល្អសម្រាប់គ្រួសារ ឬក៏ក្រុមភ្ញៀវដែលចង់ទស្សនាស្វែងយល់​ពីស្រុកបន្ទាយស្រី។ ការប្រើប្រាសើឡានដែលមានចំនួនកៅអីអង្គុយរហូតដល់១០សម្រាប់​ទស្សនា​កន្លែងផ្សេងៗ គឺ​​ជា ជំរើសចំណាយដ៏មានប្រសិទ្ធ​ភាព។ ផ្ទះសំណាក់ សណ្ឋាគារ និង ក្រុមហ៊ុទេសចរណ៍នានាក្នុងក្រុងសៀមរាប អាចជួយរៀបចំឡានក្រុងធុនតូចប្រភេទនេះ​សម្រាប់ដំណើរកំសាន្តរយៈពេល១ថ្ងៃ ឬ​ច្រើនថ្ងៃតាមតម្រូវការ។

អ្នករៀបចំផ្ទះស្នាក់នៅស្រុកបន្ទាយស្រីមិនផ្តល់កំរ៉ៃជើងសារ ដល់អ្នករៀបចំមធ្យោបាយធ្វើដំណើរដែលនាំភ្ញៀវមកផ្ទះស្នាក់ក្នុងនោះទេ។ ប្រសិនលោកអ្នកមានផែនការស្នាក់នៅផ្ទះស្នាក់ សូមទាក់ទងផ្ទាល់ទៅកាន់អ្នកបើកបររ៉ឺម៉កកង់បី ឬឡានរបស់ស្រុកបន្ទាយស្រី ដោយអ្នកបើកបរទាំងនេះមានទីតាំងនៅស្រុកបន្ទាយស្រីតែម្តង។ សូមមើលទំព័រ “ទំនាក់ទំនង” ដើម្បីស្គាល់ឈ្មោះ និងបានលេខទូរស័ព្ទ ។

  • ការជួលម៉ូតូពេញ១ថ្ងៃក្នុងស្រុកបន្ទាយស្រី: US$15-25
  • ការជួលរ៉ឺម៉កកង់បី ពេញ១ថ្ងៃក្នុងស្រុកបន្ទាយស្រី : US$15-25
  • ឡានឯកជន/តាក់ស៊ីធ្វើដំណើរ១ថ្ងៃក្នុងស្រុកបន្ទាយស្រី: US$35-50

*តម្លៃអាស្រ័យលើចំងាយផ្លូវ និងចំនួនដងនៃការជួល តួយ៉ាង ចំងាយផ្លូវទៅភូមិព្រះដាក់ និងប្រាសាទបន្ទាយសំរ៉ែមានត្រឹមតែ ១៥ទៅ២០គីឡូម៉ែត្រ ដោយឡែកផ្លូវទៅដល់ក្បាលស្ពានមានចំងាយ៥០គីឡូម៉ែត្រឯណោះ។

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត