Visit Banteay Srei District

ប្រជាជនកម្ពុជា គឺជាមនុស្ស​បែបអភិរក្សនិយម ហើយ​អ្វីដែល​អាចទទួល​យក​បាន​នៅ​ក្នុង​ប្រទេស​របស់អ្នក អាចមានលក្ខណៈមិនសមរម្យ​នៅប្រទេស​កម្ពុជា។

ស្លៀកពាក់​​សមរម្យ

សំលៀកបំពាក់ខ្លីៗ និងអាវវៀលខ្លៀកអាចទទួលសម្រាប់ដំណើរកំសាន្ត​នៅ​​​ឆ្នេរសមុទ្រ តែមិនសមរម្យសម្រាប់ក្នុងក្រុង ឬជនបទ ​ទោះបីជាថ្ងៃក្តៅក៏ដោយ។ សូមព្យាយាមស្លៀកពាក់សមរម្យ។ ដើមដៃ និងជើងសូមស្លៀកឱ្យជិត ជាពិសេសនៅកន្លែង​សាសនា ដូចជាប្រាសាទបន្ទាយស្រី ជាដើម។

ត្រាប់កាយវិការដែលត្រឹមត្រូវ

ជនជាតិខ្មែរស្វាគមន៍គ្នាដោយការសំពះ ដោយលើកដៃទាំងពីរផ្គុំព្រមគ្នាហើយអោនបន្តិចដោយគោរព ។ ក្នុងការបង្ហាញការគោរពកាន់តែខ្លាំងជាងនេះអ្នកត្រូវលើកដៃសំពះ​ឱ្យខ្ពស់ជាងមុនហើយបន្ទន់ខ្លួនឱ្យទាប បន្តិច។ រក្សាដៃរបស់ដែលសំពះនោះចុះក្រោមនៅពេល​ចង់រាក់ទាញនរណាម្នាក់ដែល​​ដើរមកកាន់អ្នក។

រៀនពាក្យខ្មែរមួយចំនួន ​

សូមព្យាយាមរៀនពាក្យខ្មែរមួយចំនួន​ពេលដែលអ្នកស្នាក់នៅក្នុងស្រុកខ្មែរ។ អ្នកស្រុកទំនងជាអាចសើចនឹងសូរស័ព្ទដែលអ្នកនិយាយ ប៉ុន្តែពួកគាត់នៅតែគោរព​អ្នកដែលព្យាយាមនិយាយ។ ចេះនិយាយភាសារខ្មែរ​ ​ផ្តល់​ប្រយោជន៍ដល់អ្នក​ដើម្បីទទួលបានការចុះតម្លៃនៅពេលដែលអ្នក​តថ្លៃអ្វីមួយនៅទីផ្សារ។ សូមមើល សន្ទានុក្រមខ្មែរដើម្បីចាប់ផ្តើមរៀន។

សូមដោះស្បែកជើងរបស់អ្នក

នៅពេលដែលអ្នកចូលទីកន្លែងសក្ការៈបូជា ឬក៏ផ្ទះនរណាម្នាក់(កន្លែងលក់ដូរផ្សេងៗ) សូមដោះស្បែកជើងរបស់អ្នកដោយទុកនៅខាងក្រៅ។

​​សូមប្រើដៃទាំងពីររបស់អ្នក

ប្រើដៃស្តាំ ឬយកល្អ ប្រើ​ដៃទាំងពីររបស់អ្នក ពេលដែល​អ្នកហុចរបស់​អ្វីមួយទៅនរណាម្នាក់។ ប្រសិនបើអ្នកប្រើដៃស្តាំ អ្នកត្រូវយកដៃឆ្វេងមកប៉ះកែងដៃស្តាំ​ក្នុពេលហុច​ ឬទទួលអ្វីមួយ។

សូមកុំធ្វើអ្វីដែលប៉ះពាល់ដល់អ្នក​ដទៃ

សូមកុំរិះគន់អ្នកដ៏ទៃទោះបីជាគេមានកំហុស និងជាពិសេសក្នុងទីសាធារណៈដែលធ្វើឱ្យគេបាក់មុខ។ អ្នកគ្រាន់តែញញឹមដោយសង្កៀតធ្មេញ និងសំពះលាគេទៅ។

សូមកុំឱ្យរបស់ផ្អែមៗដល់ក្មេងៗ

សូមកុំឱ្យរបស់ផ្អែមៗ ឬក៏ស្ករគ្រាប់ទៅដល់ក្មេងៗដែលធ្វើឱ្យពួកគេខូចធ្មេញ និងលើកទឹកចិត្តឲ្យមានការសុំ​ (និង​ខ្វះអាណាព្យាបាល) ពីក្មេងៗ។

​ពិសារអាហារជាគេលក្ខណៈគ្រួសារ

សូមចូលរួមទទួលទានអាហារជាមួយគេ ប្រសិនបើមានការអញ្ជើញ។ វាជាទំនៀមទំលាប់ក្នុងការរំលែកអាហារពីចានគោម និងដួសសម្លដោយស្លាបព្រាបាយទៅក្នុងចានបាយរបស់អ្នក។ សូមពិសារដោយទុកម្ហូបតិចតួចក្នុងចានដើម្បី​បង្ហាញថាអ្នកឆ្អែតហើយ បើពុំនោះទេគេនឹងបន្តដាក់បាយឱ្យអ្នកទៀត។

​ទំលាប់ល្អក្នុងការប្រើប្រាស់អគ្គីសនី

សូមសាកសួរម្ចាស់ផ្ទះតើពេលណាខ្លះដែលមានអគ្គសនី ពីព្រោះ​មិន​មានការផ្គត់ផ្គង់អគ្គិសនី​២៤ម៉ោងក្នុងតំបន់ជនបទនោះទេ។ សូមកុំបើកភ្លើងចោលនៅពេលយប់ដោយសារភ្លើងថ្លៃ។

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត