Visit Banteay Srei District

នៅក្នុងស្រុកបន្ទាយស្រី មានភោជនីយដ្ឋានជាច្រើនចាប់ពីខ្នាតធំសំរាប់​ភ្ញៀវទេសចរណ៍ជាលក្ខណៈក្រុម រហូតដល់ខ្នាតតូចដែល​មានមុខម្ហូបពិសេសប្រចាំតំបន់ទៀតផង។ មានភោជនីយដ្ឋានខ្លះទៀតមានសេវាកម្ម​បង្រៀន​​របៀបចំអិនម្ហូបដោយផ្ទាល់សម្រាប់ភ្ញៀវដែល​អារម្មណ៍លើការចំអិនម្ហូបខ្មែរតាមបែបប្រពៃណីនៅក្នុងមូលដ្ឋាន។

Restaurants - Banteay Srei District

ភោជនីយដ្ឋានមួយចំនួន​មានប្រជាប្រិយ​ និងស្ថិតនៅ​ក្បែរប្រាសាទបន្ទាយស្រី​​ ដូចជា ភោជនីយដ្ឋានស្រីគូលេន​ ភោជនីយដ្ឋានរំចង់អង្គរ​ និងភោជនីយដ្ឋាន និងហាងកាហ្វេប៉ាវីសដ៏ប្រណិតដែលស្ថិតនៅខាងក្រោយប្រាសាទតែ​ម្តង។​ភោជនីយដ្ឋានបុរាណខ្មែរ (Ancient Khmer) ស្ថិតនៅទល់មុខប្រាសាទបន្ទាយ សំរ៉ែ និងភោជនីយដ្ឋានបុរីសុវណ្ណ ​នៅទល់មុខច្រកចូលក្បាលស្ពាន​ និង​​មជ្ឈមណ្ឌលអង្គរសម្រាប់ការ អភិរក្សជីវៈចម្រុះ(ACCB)។ ភោជនីយដ្ឋានម្លប់ត្នោតអង្គរ​ (Angkor Palm)ដែលកំពុងតែសាងសង់​ នឹងផ្តល់ជូននូវជំរើសមុខម្ហូបអាហារខ្មែរជាច្រើនមុខដែលមាននៅបន្ទាយស្រី​​។

អាហារដ្ឋានដែលមានប្រជាប្រិយភាពជាងគេគឺអាហារដ្ឋាននំបញ្ចុកដែលស្ថិតនៅក្នុងភូមិព្រះដាក់​។ នំបញ្ចុកខ្មែរ​ដ៏ពេញនិយមនេះ ពិសារជាមួយការីសាច់មាន់​ ឬសម្លខ្មែរ​។​ នំបញ្ចុកព្រះដាក់​ គឺមានឈ្មោះល្បីសុសសាយទូទាំងប្រទេសកម្ពុជា ហើយក៏ជាកន្លែងឈប់សម្រាកដ៏សមរម្យមួយ​សំរាប់អ្នកដំណើរទាំងឡាយដែលចង់សាកល្បងភ្លក់រសជាតិម្ហូបក្នុងតំបន់ដ៏ឆ្ងាញ់ពិសារនេះ។

លេខទំនាក់ទំនងភោជនីយដ្ឋាន

  • ភោជនីយដ្ឋានបុរណខ្មែរ​ : +855 (0) 12 217 266 / +855 (0) 88 650 6006 (EN/KH)
  • ភោជនីយដ្ឋានម្លប់ត្នោតអង្គរ​: +855 (0) 12 232 205 (EN/FR/KH)
  • ភោជនីយដ្ឋានបុរីសុវណ្ណ​: +855 (0) 12 224 115 / +855 (0) 12 842 258 (EN/KH)
  • អាហារដ្ឋាននំបញ្ចុក​​​: +855 (0) 12 410 770 / +855 (0) 97 623 7137 (EN/KH)
  • ភោជនីយដ្ឋានប៉ាវីស​: +855 (0) 77 21 46 79 / +855 (0) 98 691 667 (EN/KH)
  • ភោជនីយដ្ឋានរំចង់អង្គរ​: +855 (0) 12 766 961 / +855 (0) 86 929 396 (EN/KH)
  • ភោជនីយដ្ឋាន​ស្រីគូលែន​: +855 (0) 77 704 131 / +855 (0) 67 555 520 (EN/KKH)

រូបភាពភោជនីយដ្ឋាន

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត