Visit Banteay Srei District

មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ (ACCB;www.accb-cambodia.org)​ មានទីតាំងងាយស្រួលរកបំផុត ពោលគឺ​នៅក្បែរច្រកចូលក្បាលស្ពាន។​ មជ្ឈមណ្ឌលនេះ​សង្រ្គោះ ព្យាបាល បន្ស៊ាំ និងព្រលែងសត្វព្រៃដែលរងគ្រោះ​ទៅក្នុងព្រៃវិញ តាមរយៈការអប់រំប្រជាពលរដ្ឋឲ្យយល់ពីផលប្រយោជន៍នៃកេរ្តិ៍ដំណែលធនធានធម្មជាតិ និងការអភិរក្សសម្បត្តិធម្មជាតិជាដើម។​ ប្រភេទសត្វមួយចំនួនដែលកំពុងទទួលបានការការពារនៅទីនេះ រួមមានសត្វពង្រូល សត្វទោចមួយប្រភេទឈ្មោះទោចម្កុដ ប្រភេទសត្វស្វាម្យ៉ាងឈ្មោះ​ ព្រាម។ ​

ការចូលទស្សនា អមដោយមគ្គុទេសក៍ណែនាំ និងមានពីរវេនគឺ ម៉ោង​៩ព្រឹក និង​ ម៉ោង១រសៀលជារៀងរាល់ថ្ងៃ (លើកលែងថ្ងៃអាទិត្យ) ហើយអ្នកចូលទស្សនាត្រូវ​បានសំណូមពរឲ្យបរិច្ចាគ​ ៣ដុល្លាសម្រាប់​១នាក់។

Nature Banteay Srei District

មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី​ (BanteaySrey Butterfly Center) ជាមជ្ឍមណ្ឌលដែលហ៊ុមព័ន្ធដោយ ធម្មជាតិ និងធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមានមេអំបៅជាង៣០ប្រភេទ។ ការទស្សនានៅទីនេះ ភ្ញៀវអាចទទួលបានបទពិសោធន៍តាមរយៈការរៀនសូត្រនូវរាល់ដំណាក់កាលនៃការកកើតមេអំបៅតាំងពីស៊ុត ទៅជាដង្កូវ កូនមេអំបៅរហូតដល់មេអំបៅដែលអាចហោះហើរបាន។ បន្ទាប់ពីរីករាយ​នឹងការទស្សនានៅទីនេះអមដោយ​មគ្គុទេសដ៏រាក់ទាក់ ភ្ញៀវក៏អាចទទួលទានអាហារ​ពេលថ្ងៃ និងភេសជ្ជៈ​នៅ​ Café Butterfly ដែលមានមេអំបៅហិចហើរឆ្វែលឆ្វាត់នៅជុំវិញទៅនោះផងដែរ។ មជ្ឈមណ្ឌលមេអំបៅនេះបើកដំំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង​៩ព្រឹក ដល់ម៉ោង៤​:៣០ល្ងាច ហើយតម្លៃចូលទស្សនា​គឺ ៥ដុល្លាសម្រាប់មនុស្សធំ​ និង២ដុល្លាសម្រាប់ក្មេង(៥ - ១០ឆ្នាំ(។​

សហគមន៍ព្រៃឈើព្រៃក្បាលទឹក គឺជាតំបន់ទេសចរណ៍សហគមន៍ធម្មជាតិថ្មី ដែលមានប្រភេទសត្វ រុក្ខជាតិប្លែកៗ ដូចជា ដើមបំពង់ឡុក និងរុក្ខជាតិស៊ីសត្វល្អិតផ្សេងៗ។ នៅទីនេះក៍មានអ្នកនាំភ្ញៀវក្នុង មូលដ្ឋានដើម្បីនាំដើរ​កំសាន្តក្នុងព្រៃផងដែរ ។

រូបភាព​ធម្មជាតិ

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត