Visit Banteay Srei

ផ្ទះស្នាក់គឺជាមធ្យោបាយមួយដើម្បីបញ្ជ្រាបការរៀនសូត្រ​បន្ថែមអំពីការរស់នៅរបស់ប្រជាពលរដ្ឋតាម  មូលដ្ឋាន​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្រាន់តែស្នាក់នៅជាមួយក្រុមគ្រួសារអ្នកភូមិណាមួយ។ ស្រុកបន្ទាយស្រីគឺជាកន្លែងដែលស័ក្តិសមបំផុតដើម្បីទទួលនូវបទពិសោធន៍ទាំងនេះតាមរយៈការស្នាក់នៅផ្ទះរបស់អ្នកស្រុកដែលមានចម្ងាយត្រឹមតែ២៥​​គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងសៀមរាប។

Homestays - Banteay Srei District

នៅភូមិត្បែងមានផ្ទះស្នាក់ចំនួន​១៥ផ្ទះ ស្ថិតនៅក្នុងភូមិដ៏ស្រស់ស្អាតមួយ ​ដែល​ភ្ញៀវនឹងទទួលបាន សេវាកម្មផ្សេងៗ​ និងចូលរួមសកម្មភាព​សហគមន៍ជាច្រើន រួមបញ្ចូលទាំងការរៀនសូត្រពីការធ្វើស្រែ និងការដើរកំសាន្តនៅតាមភូមិជាដើម។

ផ្ទះស្នាក់បៃតង គឺជាចំការតូចមួយតែមានចិត្ត​ទូលាយប្រកប​ដោយការស្វាគមន៍យ៉ាងយកចិត្តទុកដាក់ និងភាពកក់ក្តៅ។ ផ្ទះស្នាក់នេះ ​មានពីរបន្ទប់សម្រាប់​ភ្ញៀវ និង​មានទីវាលដ៏ធំសម្រាប់ការបោះតង់ផងដែរ។ នៅទីនោះ មាន​បន្លែស្រស់ៗពីចំការ ​ដែលភ្ញៀវអាចសម្រាកលំហែរកាយជាលក្ខណៈគ្រួសារ ពិចនិច ឬក៏បោះតង់ពិសេសសំរាប់សិស្ស និស្សិត ឬក៏​​សម្រាប់ក្រុមការងារដែលចង់បង្កើនស្មារតី​ការងារជាក្រុម។

សហគមន៍បាយ័នញញឹម មានផ្ទះស្នាក់ចំនួន៦ ដែលមានការរៀបចំ និងតុបតែងយ៉ាងល្អ​។​ ផ្ទះនីមួយៗធំទូលាយ មានទីតាំងនៅជិតប្រាសាទបន្ទាយស្រីទៀតផង។ គណៈកម្មាធិការសហគមន៍នេះ អាចរៀបចំ​ សេវាទេសចរណ៍ផ្សេងៗនៅក្នុងតំបន់នោះ ដូចជា​ ការឡើងភ្នំ មើលប្រាសាទដាច់ស្រយាលកណ្តាលព្រៃ ការជិះកង់​កំសាន្ត និង​ ការជិះម៉ូតូធំ ជាដើម។​

ផ្ទះស្នាក់លំដាប់ខ្ពស់​ផ្សេងៗទៀតដែលទើបតែដំណើរការ ​ដូចជា ផ្ទះស្នាក់ភូមិធម្មជាតិ  ​​វីឡា​បន្ទាយស្រី (Villa Banteaysrey)  ​ផ្ទះស្នាក់ចក្រវាល (Mahendra Ecolodge) និង​ផ្ទះស្នាក់ភូមិធម្មជាតិរុនតាឯក។ ផ្ទះស្នាក់នៅភូមិធម្មជាតិ រុនតាឯក (Run Ta Ek Ecovillage) មានផ្ទះឈើបែបបុរាណ ចំនួន៦ខ្នង ដែលស្ថិតនៅ​ទីតាំង​ផ្សេងៗគ្នា ​មានរចនាបទ និងទំហំប្រហាក់ប្រហែលគ្នា។

វីឡាបន្ទាយស្រីគឺ​ជាវីឡាមួយដ៏ទំនើបដែលមាន​របស់ប្រើប្រាស់ជាទីគាប់ចិត្ត និងប្រកប​ដោយផាសុខភាព ​ព្រមទាំងអាចមើលឃើញទេសភាពដ៏ស្រស់បំព្រងនៃភ្នំដីផងដែរ។ ផ្ទះស្នាក់ចក្រវាល ​​ គឺជាផ្ទះឈើមួយដ៏ប្រណិត និងស្រស់ស្អាត ​ហ៊ុំព័ទ្ធដោយចំការស្វាយ​ ហើយអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃភ្នំហប់​​ និង ភ្នំគូលេន។

ផ្ទះស្នាក់បែបសហគមន៍

  • ផ្ទះស្នាក់សហគមន៍ទេសចរណ៍ធម្មជាតិ​ត្បែងគូលែន, ទូរស័ព្ទ៖ +855 (0) 92 966 047 (EN/KH)
  • ផ្ទះស្នាក់បៃតង​, ទូរស័ព្ទ៖ +855 (0) 12 630 327 / 12 953 020 (EN/KH)

ផ្ទះស្នាក់ជនបទ

  • ផ្ទះស្នាក់បាយ័នញញឹម​, ទូរស័ព្ទ៖ +855 (0) 979 412 832 / 86 595 402 (EN/KH)

ផ្ទះស្នាក់បែបទំនើប៖

  • ​​ផ្ទះស្នាក់ចក្រវាល, ទូរស័ព្ទ៖ +855 (0) 12 429 950 / 71 93 93 359 (EN/FR/KH)
  • វីឡាបន្ទាយស្រី, ទូរស័ព្ទ៖ +855 (0) 10 986 004 (EN/FR/KH)
  • ​ផ្ទះស្នាក់ភូមិធម្មជាតិរុនតាឯក, ទូរស័ព្ទ៖ +855 (0) 69 854 657 (KH)

រូបភាពផ្ទះស្នាក់

Member of Banteay Srei

សមាជិក

ព័ត៌មានលម្អិត