Visit Banteay Srei District

ស្រុកបន្ទាយស្រីសូមស្វាគមន៍

ប្រាសាទបន្ទាយស្រី​គឺ​ជាប្រាសាទមួយក្នុង​ចំណោមប្រាសាទដែល​ស្អាត​បំផុត​នៅតំបន់​អង្គរ ហើយ​ឈ្មោះស្រុក​ក៍​ដាក់​ដូច​ឈ្មោះប្រាសាទនេះផងដែរ។​ ប៉ុន្តែស្រុកបន្ទាយស្រី ​មានតំបន់ទេសចរណ៍ជាច្រើនទៀតលើសពីប្រាសាទ ពោលគឺ ភ្ញៀវទេសចរណ៍អាចទទួលបានបទពិសោធន៍នៃ​ជីវិតពិត​ដោយគ្រាន់តែធ្វើដំណើរចេញពីតំបន់ទេសចរណ៍ដ៏អ៊ូអរក្នុងក្រុងសៀមរាប។ គ្រាន់តែចំណាយពេលបន្ថែមទស្សនាបេះដូងស្រុកបន្ទាយស្រី នឹងអាចស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋលើសពីប្រាសាទ និង ទទួលបាន​​បទពិសោធន៍ជាក់ស្តែងផ្សេងៗទៀតក្នុងពេលដើរកំសាន្ត​នៅព្រះរាជាណាចក្រកម្ពុជា​។

ស្នាក់នៅបន្ថែមមួយថ្ងៃទៀតដើម្បីទស្សនាតំបន់ទេសចរណ៍ទាំងនេះ​ ដោយសារស្រុកបន្ទាយស្រីមាន​ផ្ទះស្នាក់ដែលមានច្រើនជម្រើសចាប់ពីផ្ទះស្នាក់លក្ខណៈបុរាណនៅតាមសហគមន៍ ​រហូតដល់​ផ្ទះស្នាក់លំដាប់ប៊ូទិកជាដើម។ លើសពីនេះទៀត ភោជនីយដ្ឋានជាច្រើនក្នុងស្រុក ​លក់ម្ហូបខ្មែរ រួមទាំងនំបញ្ចុកដែលគេនិយមច្រើន។ ភ្ញៀវក៏អាចរៀនពី​​របៀបចំអិនម្ហូបនៅតាមផ្ទះស្នាក់ផងដែរ។

ស្វែងយល់ពីសកម្មភាពផ្សេងៗក្នុងជីវភាព​របស់ប្រជាពលរដ្ឋ រួមមានការដើរទស្សនាភូមិដ្ឋាន កសិដ្ឋាន ជិះរទេះគោ និងជិះទូកមើលទេសភាពធម្មជាតិជាដើម។ ការដើរកំសាន្តមើលព្រៃព្រឹក្សា ​កន្លែងសក្ការនានា​ និងការជិះកង់កំសាន្ត អាចចាប់ផ្តើមចេញពីការឡើងភ្នំ និងការជិះកង់ឆ្លងកាត់ភូមិមួយទៅភូមិមួយទៀត​។ ពេលដែលនឹកដល់ធម្មជាតិ បន្ទាយស្រី​​​​​​​​​​​មានមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ និងសារៈមន្ទីរមីនកម្ពុជាដ៏​ល្បីល្បាញ​ដែលបង្ហាញពីប្រវត្តិសាស្រ្តសង្រ្គាមនៅកម្ពុជា។ ប្រសិនបើប្រាសាទ​បន្ទាយស្រីគឺជាត្បូងដ៏មានតម្លៃនៅតំបន់អង្គរ នោះស្រុកប្រាសាទបន្ទាយស្រី​ពិតជាត្បូង​សម្រាប់​ខេត្តសៀមរាប។​

សកម្មភាព

សកម្មភាពផ្សេងៗ

ប្រាសាទ

ប្រាសាទ

ប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានភាពទាក់ទាញ​ជាងគេនៅក្នុងស្រុកបន្ទាយស្រី។​ប្រាសាទដ៏ស្រស់ស្អាតមួយនេះត្រូវបានគេស្គាល់ថា​​​ជារតនវត្ថុរបស់តំបន់អង្គរ​​​ដោយសារតែចម្លាក់ដ៏ល្អស្រស់ស្អាតរបស់ប្រាសាទ...

វប្បធម៌

វប្បធម៌

សារៈមន្ទីរមីនកម្ពុជាគឺជាគោលដៅទស្សនាដ៏ពេញនិយមក្រៅពី​​ការទស្សនាប្រាសាទនៅបន្ទាយស្រី។ការរៀបរាប់ពី​សកម្មភាពការងាររបស់លោកអាគីរ៉ានិងការដោះមីននៅកម្ពុជា...

សកម្មភាពនៅមូលដ្ឋាន

សកម្មភាពនៅមូលដ្ឋាន

ការដើរដោយថ្មើរជើង ពេញនិយមជាងគេនៅស្រុកបន្ទាយស្រី​ពោលគឺការដើរក្នុងព្រៃទៅក្បាលស្ពាននិងស្ទឹងលឹង្គ១០០០។​លើសពីនេះ ការដើរដោយថ្មើរជើងនៅក្នុងភូមិ ក៏កំពុងទទួលបានការចាប់អារម្មណ៍​និងពេញនិយមយ៉ាងខ្លាំង...

ធម្មជាតិ

ធម្មជាតិ

មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ (ACCB;www.accb-cambodia.org) មានទីតាំងងាយស្រួលរកបំផុត ពោលគឺនៅក្បែរច្រកចូលក្បាលស្ពាន។ មជ្ឈមណ្ឌលនេះសង្រ្គោះ ព្យាបាល និងបន្ស៊ាំជីវិតសត្វព្រៃដែលរងគ្រោះទៅក្នុងព្រៃវិញ...

ការរស់នៅ

ការរស់នៅ

ពេលទស្សនាស្រុកបន្ទាយស្រី ភ្ញៀវទេសចរណ៍នឹងរៀនសូត្របន្ថែមពីការរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាការប្រកបរបរកសិកម្មបែបបុរាណដែលអាចជាចំណីអារម្មណ៍ដ៏ប្លែកសម្រាប់ភ្ញៀវទេសចរណ៍ដែលមកពីប្រទេសមិនមែនស្ថិតនៅតំបន់ត្រូពិច...

សិប្បកម្ម

សិប្បកម្ម

សិប្បករបុរាណកម្ពុជា បានបង្ហាញយ៉ាងច្បាស់ តាមរយៈការឆ្លាក់ចម្លាក់ថ្មដ៏អស្ចារ្យនៅលើប្រាសាទអង្គរ និងរូបដិមាករដែលមានចម្លាក់យ៉ាងលម្អិត។ នៅស្រុកបន្ទាយស្រី មានសិប្បករច្រើនកន្លែងដូចជា...

កម្មវិធីទស្សនាចរ

ធម្មជាតិស្រុកបន្ទាយស្រី

បង្ហាញពីតំបន់​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ស្រុក​បន្ទាយស្រី រួមបញ្ចូលទាំង​រុក្ខជាតិ និង​សត្វ ដែល​ភ្ញៀវអាចទស្សនា​នៅ​មជ្ឈ​មណ្ឌល​អភិរក្ស​ជីវៈចម្រុះអង្គរ(ACCB) និង​សួន​មេអំបៅមន្ទាយស្រី ក៏ដូចជាផ្តល់ឱកាសដល់ភ្ញៀវទៅទស្សនានៅសហគមន៍ព្រៃឈើព្រៃក្បាលទឹក​។

បេះដូងស្រុកបន្ទាយស្រី

សំដៅលើ​ដំណើរកំសាន្ត​ជាធម្មតានៅក្នុង​ស្រុក​បន្ទាយស្រី​ ដែលមានប្រាសាទបន្ទាយស្រី និង​បន្ទាយសម្រែ ក៏ដូចជាកន្លែងផ្សេងទៀតដែលភ្ញៀវនិយម ​ដូចជា សារមន្ទីរមីនកម្ពុជា មជ្ឈមណ្ឌល​មេអំបៅជាដើម។ ភ្ញៀវក៏មានឱកាស​ទទួលបាន​ បទពិសោធន៍ជាក់ស្តែងពីជីវិតនៅមូលដ្ឋានផងដែរ តាមរយៈការ​ជិៈរទះគោ និង ការ​ទស្សនា​​កសិដ្ឋាន។

ការរស់នៅស្រុកបន្ទាយស្រី

រៀបចំ​ឡើង​ដើម្បី​ឲ្យ​ភ្ញៀវ​បានដឹង​ពី​របៀបរស់នៅ​របស់​ប្រជាជន​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​ជា​សហគមន៍បុរាណជនបទមួយ ខុសពីក្រុង​សៀមរាប។ ​​ ម្ហូប​អាហារ​ គឺ​ជា​ផ្នែក​មួយ​​សំខាន់នៅក្នុងកម្មវិធីទស្សនាចរនេះ​ រួមបញ្ចូលទាំងផលិតកម្ម​កសិកម្មនៅតាម​កសិដ្ឋាន​ក្នុង​មូលដ្ឋាន​ និង​ការ​រៀបចំ​ម្ហូប​ដោយមានការបង្រៀនធ្វើ​ម្ហូបបែបខ្មែរ។

ការសិក្សាស្វែងយល់អំពីស្រុកបន្ទាយស្រី

នេះ​គឺ​ជាកម្មវិធីទស្សនាចរបែបអប់រំ​សមស្រប​នឹង​ក្រុម​ហ៊ុន​ទេសចរណ៍ក្នុងប្រទេស​​ដែល​មានទំនាក់​ទំនងជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​មានដំណើរកំសាន្ត​បែបអប់រំ និង​ក្រុម​អ្នក​សិក្សា/ស្រាវជ្រាវ ទាំង​អន្តរជាតិ និង​នៅភ្នំពេញ។ កម្មវិធីទស្សនាចរនេះ​​ផ្តោតលើ​​ការសិក្សា​រៀនសូត្រ និងការធ្វើ​​សកម្មភាពផ្សេងៗជួយសហគមន៍